Monday, June 20, 2011

ប្រព័ន្ធព្រះអាទិត្យ


ប្រព័ន្ធព្រះអាទិត្យ ឬ ប្រព័ន្ធ​សុរិយ​ចក្រវាល​ (Solar System) មាន​ព្រះអាទិត្យ និង​អង្គធាតុ ដែល​វិល​ជុំវិញ​វា​ដោយសារ​ទំនាញ​។ អង្គធាតុ​ទាំងនោះ រួមមាន ភព​ទាំង​ប្រាំបី និង​ព្រះចន្ទ​របស់​ពួក​វា​ទាំង ១៦៦ គេ​បាន​ស្គាល់ កូនភព​បួន និង​វត្ថុធាតុ​តូចៗ​រាប់​កោដិ​ទៀត ដោយ​រួមបញ្ចូល​ទាំង ផ្កាយព្រះគ្រោះ វត្ថុធាតុ​នៃ​ខ្សែក្រវាត់​ខាយព័រ (Kuiper) ផ្កាយដុះកន្ទុយ អាចម៍ផ្កាយ និង​កម្ទេច​ធូលី​អវកាស​។

ដោយ​របក​គំហើញ​ កាន់​តែ​ទូលាយ​ឡើង នាំ​ឱ្យ​គេ​ធ្វើ​លំដាប់​ថ្នាក់​នៃ​ប្រព័ន្ធព្រះអាទិត្យ​ដូចតទៅ​៖ ព្រះអាទិត្យ ភព​រឹង​ខាងក្នុង​បួន ខ្សែក្រវាត់​ផ្កាយព្រះគ្រោះ ភព​បណ្ដុំ​ឧស្ម័ន​យក្ស​ខាងក្រៅ​បួន ខ្សែក្រវាត់​ខាយព័រ (kuiper) មណ្ឌល​ថាស​រាយប៉ាយ និង​ខាង​ក្រៅ​បង្អស់​​ជា​បណ្ដុំ​នៃ Oort cloud មិន​ច្បាស់លាស់​។
ប្រព័ន្ធព្រះអាទិត្យ


លំហូរ​នូវ​បណ្ដុំ​អ៊ីយ៉ុង​ឧស្ម័ន​ ពី​ព្រះអាទិត្យ ហៅថា​ខ្យល់​ព្រះអាទិត្យ (Solar wind) បាន​ជ្រាប​ចូល​ទៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​។ ខ្យល់​ព្រះអាទិត្យ បង្កើត​នូវ​ពពុះ​នៅ​ក្នុង interstellar medium ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា heliosphere ដែល​ពង្រីក​ខ្លួន​នៅ​ជុំវិញ​មណ្ឌល​ថាស​រាយប៉ាយ​។

ខាងក្រោម​នេះ​គឺជា​ភព​ទាំង​ប្រាំបី ដោយ​រាប់​តាម​លំដាប់​នៃ​ចម្ងាយ​ពីព្រះអាទិត្យ៖

* ភពពុធ (Mercury)
* ភពសុក្រ (Venus)
* ភពផែនដី (Earth)
* ភពអង្គារ (Mars)
* ភពព្រហស្បតិ៍ (Jupiter)
* ភពសៅរ៍ (Saturn)
* ភពអ៊ុយរ៉ានុស (Uranus)
* ភពណិបទូន (Neptune)

នៅ​ពាក់កណ្ដាល​ឆ្នាំ ២០០៨ អង្គធាតុ​តូចៗ​បួន ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​ថ្នាក់ កូនភព (dwarf​planets) ។ កូនភព​ ទាំង​បួន​នោះ​គឺ​៖ សឺរេស (Ceres) ស្ថិត​នៅ​ក្នុង​ខ្សែក្រវាត់​ផ្កាយព្រះគ្រោះ និង​កូនភព​បី​ទៀត​មាន ភ្លុយតុង (Pluto) ម៉ាគីម៉ាគី (Makemake) និង អៀរីស (Eris) ដែល​គោចរ​ជុំវិញ​ព្រះអាទិត្យ នៅ​ក្រៅ​ភព​ណិបទូន​។

ភព​ចំនួន​ប្រាំមួយ និង​កូនភព​ពីរ​ទៀត ត្រូវ​បាន​វិល​ជុំវិញ​ដោយ​តារារណប​ធម្មជាតិ ដែល​គេ​ឱ្យ​ឈ្មោះ​ថា ព្រះចន្ទ (Moons) បន្ទាប់ពី ព្រះចន្ទ​របស់​ផែនដី ព្រះចន្ទ​នៃ​ភព​ខាងក្រៅ ត្រូវ​បាន​ហ៊ុមព័ន្ធ​ជុំវិញ​ជា​រង្វង់ ដោយ​ធូលី និង​ភាគ​ល្អិត​ផ្សេងទៀត​។
មាតិកា
[លាក់]

* ១ យត្តស័ព្ទ
o ១.១ មណ្ឌល
o ១.២ ភព កូនភព និង​រូបធាតុ​តូចៗ​
o ១.៣ ឧស្ម័ន ថ្ម និងទឹកកក
o ១.៤ ខ្នាត​តារាសាស្ត្រ (Astronomical unit)
* ២ ព្រះអាទិត្យ
* ៣ មណ្ឌល​ខាងក្នុង
o ៣.១ ភពក្នុង
o ៣.២ ខ្សែក្រវាត់​ផ្កាយព្រះគ្រោះ
* ៤ មណ្ឌល​កណ្ដាល
o ៤.១ ភពក្រៅ
o ៤.២ ផ្កាយដុះកន្ទុយ

យត្តស័ព្ទ

មណ្ឌល​នៃ​ប្រព័ន្ធព្រះអាទិត្យ
មណ្ឌល

តាមធម្មតា គេ​ចែក​ប្រព័ន្ធព្រះអាទិត្យ ទៅ​ជា​មណ្ឌល​។ មណ្ឌល​ខាងក្នុង​នៃ​ប្រព័ន្ធព្រះអាទិត្យ រួម​បញ្ចូល​ភព​រឹង​បួន និង​ខ្សែក្រវាត់​ផ្កាយព្រះគ្រោះ ហើយ​មណ្ឌល​ខាងក្រៅ សំដៅ​លើ​អ្វី​ទាំងអស់​ ដែល​ស្ថិតនៅ​ក្រៅ​ខ្សែក្រវាត់​ផ្កាយព្រះគ្រោះ​។ ចាប់តាំងពី​ការ​រក​ឃើញ​ខ្សែក្រវាត់​ខាយព័រ​នៅ​ក្រៅ​ ភព​ណិបទូន គេ​បាន​កំណត់​យក​ភព​ឧស្ម័ន​យក្ស​ទាំង​បួន​ជា​មណ្ឌល​កណ្ដាល​។
ភព កូនភព និង​រូបធាតុ​តូចៗ​

នៅ​ខែសីហា ២០០៦ សហភាព​តារាវិទ្យា​អន្តរជាតិ (International Astronomical Union) បាន​កំណត់​និយមន័យ​នៃ​ភព ជា​ដំបូង ដោយសារ​ការ​រក​ឃើញ​ចក្រវាល​ថ្មី​មួយទៀត​ឈ្មោះ អៀរីស ហើយ​ការពិភាក្សា​ជាបន្តបន្ទាប់ គឺ​ស្ដីពី​ការ​ចាត់​ថ្នាក់​របស់​វា​។ តាម​និយមន័យ​នេះ គេ​បាន​ចែក​វត្ថុធាតុ ដែល​គោចរ​ជុំវិញ​ព្រះអាទិត្យ ជា​បី​ថ្នាក់​ផ្សេងគ្នា​គឺ​៖ ភព កូនភព និង​រូបធាតុ​តូចៗ​នៃ​ប្រព័ន្ធព្រះអាទិត្យ​។

ភពគឺជា​អង្គធាតុ​ទាំងឡាយ​ណា ដែល​គោចរ​ជុំវិញ​ព្រះអាទិត្យ មាន​ម៉ាស​គ្រប់គ្រាន់ ដើម្បី​ឱ្យ​ខ្លួន​វា​មាន​រាង​ជា​ស្វ៊ែរ ហើយ​អាច​សម្អាត​វត្ថុ​តូចៗ​ដែល​ស្ថិត​នៅ​ជិត​គន្លង​គោចរ​របស់​ខ្លួន​។ ដោយ​ផ្អែក​តាម​និយមន័យ​នេះ ប្រព័ន្ធព្រះអាទិត្យ មាន​ភព​ចំនួន​ប្រាំបី ដែល​ត្រូវ​បាន​គេ​ស្គាល់​គឺ​៖ ភពពុធ ភពសុក្រ ភពផែនដី ភពអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស និង​ភពណិបទូន​។ ភ្លុយតុង ត្រូវ​បាន​បាត់បង់​ឋានៈ​ជា​ភព ដោយសារតែ​វា​មិន​បាន​សម្អាត​វត្ថុធាតុ​ផ្សេង​ក្នុង​ខ្សែក្រវាត់​ខាយព័រ ដែល​ស្ថិត​នៅ​ជិត​គន្លង​របស់​ខ្លួន​ឡើយ​។

កូនភពគឺជា​អង្គធាតុ​ទាំងឡាយ​ណា ដែល​គោចរ​ជុំវិញ​ព្រះអាទិត្យ មាន​ម៉ាស​ធំ​គ្រប់គ្រាន់​ធៀប​នឹង​វត្ថុ​នៅ​ជុំវិញ​ដោយ​ទំនាញ​របស់​វា តែ​មិន​អាច​សម្អាត​វត្ថុធាតុ​ផ្សេង​ដែល​នៅ​ជិត​គន្លង​របស់​ខ្លួន​បាន​ ដូច​ភព​ឡើយ និង​ពុំ​មែន​ជា​តារារណប​។ តាម​និយមន័យ​នេះ ក្នុង​ប្រព័ន្ធព្រះអាទិត្យ មាន​កូនភព​ចំនួន​បួន ដែល​ត្រូវ​បាន​គេ​ស្គាល់​គឺ​៖ សឺរេស ភ្លុយតុង ម៉េកម៉េក និង​អៀរីស​ ។ អង្គធាតុ​ផ្សេង​ទៀត ទំនង​ជា​អាច​ចាត់​ចូល​ទៅ​ក្នុង​ថ្នាក់​ជា​កូនភព​ដែរ​នោះ​មាន​៖ សេដណា (Sedna) អ៊រគុស (Orcus) និង កៅអា (Quaoar) ។ កូនភព ដែល​វិល​ជុំវិញ មណ្ឌល​ត្រង់-ណិបទូនាន (the trans-Neptunian) ហៅ​ថា ភ្លុយតូអ៊ីដ (Plutoids) ។

ក្រៅពីនេះ អង្គធាតុ​ដទៃ​ទៀត​ដែល​វិញ​ជុំវិញ​ព្រះអាទិត្យ ហៅថា រូបធាតុ​តូចៗ​នៃ​ប្រព័ន្ធព្រះអាទិត្យ​។
ឧស្ម័ន ថ្ម និងទឹកកក

តារាវិទូ ​ជាច្រើន បាន​កំណត់​ពាក្យស័ព្ទ​៖ ឧស្ម័ន ថ្ម និង ទឹកកក ដើម្បី​ពណ៌នា​ថ្នាក់​នៃ​វត្ថុធាតុ​ជាច្រើន ដែល​បាន​រក​ឃើញ​នៅ​ក្នុង​លំហ​។ ឧស្ម័ន គឺជា​រូបធាតុ​ដែល​ចំណុច​រលាយ​ទាប ដូចជា​៖ អាតូម​អ៊ីដ្រូសែន (H) អេល្យូម (He) និង ឧស្ម័ន​កម្រ (Noble) ។ ទឹកកក មាន​ដូចជា​៖ ទឹក (H2O: water) មេតាន (CH4: methane) អាម៉ូញ៉ាក់ (NH3: ammonia) និង កាបូនឌីអុកស៊ីត (CO2: carbon dioxide) ដែល​មាន​ចំណុច​រលាយ​រហូត​ដល់ ២00-៣00 ​អង្សា​កែវិន (Kevin) ។ ការ​ផ្លាស់​ប្ដូរ​ថ្នាក់​ពាក្យស័ព្ទ ទាំង​នេះ​តាង​ដោយ​ការ​ប្រមូល​ផ្ដុំ​សារធាតុ ដែល​មាន​ចំណុច​រំពុះ​ ទាប (ក្រោម ២០០-៣០០ អង្សា​កែវិន) រួម​មាន ទឹកកក និង ឧស្ម័ន អាស្រ័យ​ទៅ​នឹង​សីតុណ្ហភាព​។ ការ​ផ្លាស់ប្ដូរ​នេះ អាច​ជា ទឹកកក វត្ថុរាវ និង ឧស្ម័ន ដែល​ត្រូវ​បាន​គេ​ប្រទះ​នៅ​កន្លែង​ជាច្រើន​នៃ​ប្រព័ន្ធព្រះអាទិត្យ​។ ថ្ម (rock) ត្រូវ​បាន​គេ​ប្រើ​ដើម្បី ពណ៌នា​ពី​រូបធាតុ ដែល​មាន​ចំណុច​រលាយ​ខ្ពស់ (លើសពី ៥០០ អង្សា​កែវិន) ដែល​ជា​ធាតុ​ផ្សំ​ច្រើន​បំផុត​នៃ​ភព​រឹង​ ដូចជា​ស៊ីលីកាត (Si2O: silicates) ជាដើម​។
ខ្នាត​តារាសាស្ត្រ (Astronomical unit)

តារាវិទូ តែងតែ​វាស់​ចម្ងាយ​ដែល​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ ដោយ​គិតជា​ខ្នាត​តារាសាស្ត្រ (AU) ។ ១ ខ្នាត​តារាសាស្ត្រ គឺ​កំណត់​យក​ចម្ងាយ​មធ្យម​ពី​ផែនដី​ទៅ​ព្រះអាទិត្យ ដោយ 1 AU = 149,598,000 km (92,956,000 mi) ។ ភ្លុយតុង មាន​ចម្ងាយ​ប្រហែល 38 AU ពី​ព្រះអាទិត្យ ខណៈ​ដែល ភពព្រហស្បតិ៍ មាន​ចម្ងាយ 5.2 AU ។ មួយ​ឆ្នាំពន្លឺ (light-year) មាន 63,240 AU ។
ព្រះអាទិត្យ

Outersolarsystem objectpositions.jpg