Friday, March 26, 2010

រញ្ជួយដីនៅឆឺលីបណ្តាលស្នូលផែនដីផ្លាស់

ទីតាំងនិងធ្វើអោយថ្ងៃខ្លីជាងមុន



ការបំផ្លិចបំផ្លាញ់ដោយគ្រោះរញ្ជួយដីនៅឆឺលីបានសំលាប់មនុស្សជិត៧០០នាក់ហើយ
និងធ្វើអោយស្រទាប់ផែនដីផ្លាស់ទីតាំង, តាមការបកស្រាយរបស់អ្នកវីទ្យាសាស្រ្តនៃ
អង្គការណាសា។ជាអចិន្ត្រៃវានបានធ្វើអោយរយះពេលរបស់ថ្ងៃខ្លីជាងមុន១,២៦មីក្រូ
វិនាទី។ប៉ុន្តែដោយសារមួយមីក្រូវិនាទីស្មើនិង១លានវិនាទីយើងប្រហែលមិនអាចចាប់
អារម្មណ៏ដឹងបានឡើយ។
លោករីឆាតក្រូស គឺជាភូគព្ពរូបមន្តម្នាក់នៅមណ្ឌលស្រាវជ្រាវកាំជ្រួចបង្ហោះទៅលំហរ
(Jet Propulsion Laboratory)នៃអង្គកាណាសា។គាតនិយាយថាគាត់បានបញ្ចប់ការ
គណនាហើយ។លោកក្រូសនិយាយថាគ្រោះរញ្ជួយដីនោះមានរង្វាស់ដល់ទៅ៨,៨
តាមរង្វាស់រិចទ័រដែលធ្វើអោយថ្មមួយចំនួនធំបានផ្លាស់ទីតាំងដែលធ្វើអោយប៉ះពាល់
ដល់ម៉ាសរបស់ផែនដី។ស្រទាប់របស់ផែនដីត្រូវបានផ្លាស់ទីតាំងប្រហែល៨សង់ទីម៉ែត
រី៣អ៊ីញ។ការផ្លាស់ទីតាំងស្រទាប់ផែនដីនេះបានប៉ះពាល់ដល់ដំនើរវិលជុំរបស់ផែនដី
និងអត្រារកំនត់រង្វិលរបស់វាជាហេតុបណ្ដាលអោយរយះពេលរបស់ថ្ងៃខ្លីជាងមុន។
អ្នកវិទ្យាសាស្រ្តនិយាយថាការផ្លាស់ទីតាំងរបស់ម៉ាស់ផែនដីអាចធ្វើអោយថ្ងៃខ្លីជាងមុន
០,០៦​មីក្រូវិនាទី។















ហេតុអ្វីមនុស្សខ្លះត្រូវរន្ទះបាញ់មិនស្លាប់?


តើរន្ទះនោះមានថាមពលខ្សោយឬ បានជាពុំអាចសម្លាប់លោកបាន?


រ៉យ សាលលីវែ់ ប្រជាជនអាមេរិចកដែលជាអ្នកថែរក្សាសួនឧទ្យាននៅរដ្ឋវើជើនៀរ
ត្រូវគេចាត់ទុកថា គឺជាអ្នកត្រូរន្ទះបាញ់ច្រើនដងបំផុតលើពិភពលោក។គាត់ត្រូវ
រន្ទះបាញ់ជាលើកដំបូងនៅឆ្នាំ១៩៤២ហើយត្រូវលើកទី៧នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ
១៩៧៧។ពេលត្រូវរន្ទះបាញ់ម្ដងៗលោកសាលីវ៉ែន ត្រូវរងរបួសរាល់លើក។លើក
ទី១គាត់ត្រូវរបួសខូចក្រចកជើង ឆេះរោមជញ្ចើម ស្មាពងខ្លោច​ សរសៃសក់ឆេះ
រួញនិងឆេះរោលជើង។តែលោកដ៏នៅតែអាចរួចជីវិតរហូតមក។
រន្ទះបាញ់ក្នុងល្បឿន១៦០១.៦០០ គីឡូម៉ែត្រក្នុងមួយេវិនាទីនិងបង្កើតហអោយ
មានសីតុណ្ហភាពខ្ពស់ដល់៣០០០០អងស្សាសេ។​ តែអ្វីដែលធ្វើអោយភា្ញក់ផ្អើល
និដស្ញប់ស្ញែងនោះគឺមានមនុស្សខ្លះ ថ្វីបើត្រូវវាយប្រហាដោយថាមពលដ៏អស្ចារ្យ
នេះក៏នៅតែមិនស្លាប់។
រន្ទះបាញ់គឺជាចំណាំងភ្លើងដែលកើតឡើងដោយភាពខុសគ្នារបស់ថាមពលនៅ
ចំដុំពពក និងលំហរអាកាស ឬផែនដីវារស្វែងរកផ្លូវដ៏ខ្លីបំផុតឆ្ពោះមករកផែនដី
ហើយចៃដន្យផ្លូវនោះអាចរតចំគ្នាជាមួយក្បាលមនុស្សដែលកំពុងស្ថិតនៅចំ
កណ្ដាលវា។
ផ្លូវខ្លីបំផុតរបស់រន្ទះបាញ់អាចនិងរត់ឆ្លងកាតស្មា ចុះមកតាមរាងកាយផ្នែកខាង
ណាមួយឆ្លងកាត់ជើងហើយបុកចុះទៅរកផែនដី។តាមពិតរន្ទះបាញ់ពុំមែនបាញ់
ប្រហារាងកាយមនស្សដោយផ្ទាល់ទេ គ្រាន់តែវាខ្ចីរាងកាយមនុស្សចំលងចរន្ត
អគ្កីសនីដ៏ខ្លាំងក្លាទៅកាន់ផែនដីប៉ុណ្ណោះ។ក្នុងពេលវាឆ្លងកាត់រាងកាយមនុស្ស
ថាមពលអគ្កីសនីដ៏ច្រើនលើសលប់និងធ្វើអោយមនុស្សឈឺចាប់រងរបួសរលាក
ខ្លោចស្បែក​ និងធ្វើអោយភ័យរហូតដល់គាំងស្មារតីបាន។តែក្នុងរយះពេលខ្លី
ថាមពលអគ្កីសនីនៃរន្ទះបាញ់ទាំងមូលនេះនិងរត់ទៅក្នុងផែនដីអស់។ពេលនោះ
ប្រសិនបើសំណាងល្អវាមិនឆ្លងកាត់បេះដូងនិងគ្រោងឆ្អឹងខ្នងទេ វានិងមិនធ្វើ
អោយជនរងគ្រោះមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។តែបើវាឆ្លងកាត់បេះដូងវា
រមែងធ្វើអោយជនរងគ្រោះស្លាប់ជានិច្ច ព្រោះថាថាមពលដ៏មហាសាលនេះបាន
កំទេចបេះដូងរឺធ្វើអោយបេះដូងគាំងឈប់ដើរ។
ករណីរបស់លោក រ៉យ សាល់លីវ៉ែន ដែលត្រូវរន្ទះបាញ់ជាច្រើនដងតែលោក
នៅតែមិនស្លាប់នោះ គឺមកពីលោកសំណាងល្អត្រូវចរន្តបាញ់មិនរត់ឆ្លងកាត់
បេះដូង ឬ ទ្រនុងឆ្អឹងខ្នងនេះទេ។


No comments:

Post a Comment