Monday, July 20, 2009

ដំណឹងជ្រើសរើសសិស្សថ្មី

សា​លា​បច្ចេក​ទេស​ដុន​បូស​ស្កូ​ក្រុង​ព្រះ​សីហនុ​ ​កំពុង​ជ្រើស​រើស​សិស្សានុ​សិស្ស​ទាំង​ពីរ​ភេទ​ ដែល​មក​ពីគ្រប់ទិសទី ជាពិសេសគឺយុវជន យុវនារីដែលមានជីវភាពក្រីក្ររ ហើយ​គ្មាន​លិទ្ធភាព​ក្នុង​ការ​បន្តរ​ការ​សិក្សារ​នៅ​មហាវិទ្យា​ល័យ ដើម្បី​មក​បន្តរ​ការ​សិក្សារ​នៅ​សាលា​បច្ចេក​ទេស​ដុន​បូ​ស្កូ​ក្រុង​ព្រះសីហនុ។​ ​មាន​លក់​ពាក្យចាប់ពីថ្ងៃនេះតទៅ ហើយ​ទទួល​ពាក្យ​នៅ​ថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១០។សូម​ប​ញ្ចាក់​ថា​ឆ្នាំ​សិក្សារ​ថ្មី​នេះ​មាន​ទទួល​សិស្ស​ស្រី​អោយ​សិក្សា​គ្រប់​ផ្នែក​។ មាន​ទទួល​សិស្ស​៦​ផ្នែក​ដូចជា
  • ផ្នែកយន្ដសាស្រ្តទូទៅ (Mechanics) ៥០នាក់ទាំងពីរភេទ
  • ផ្នែកអគ្គីសនី (Electricity) ៥០នាក់ទាំងពីរភេទ
  • ផ្នែកយន្ដសាស្រ្តទូទៅ (Automotive) ៥០នាក់ទាំងពីរភេទ
  • ផ្នែកលេខាធិការ (Secretarial Course) ៣០នាក់ទាំងពីរភេទ
  • ផ្នែកទំនាក់ទំនងសង្គម (Social Communication) ១២នាក់ទាំងពីរភេទ
  • ផ្នែកសណ្ឋាគារ (Hotel Section) ១០០នាក់ (មាន៤ផ្នែក) ទាំងពីរភេទ
របៀបដាក់ពាក្យ
  • អាណាព្យាបាលត្រូវមកជាមួយនៅថ្ងៃទទួលពាក្យភ្ជាប់មកជាមួយសំនំលិខិតផ្សេងៗ
  • ដាក់ពាក្យអោយត្រូវនិងកាលបរិច្ឆេតដែលបានបញ្ចាក់
  • សំនំលិខិតសំភាសន៏ និងដាក់ពាក្យ
  • បំពេញប្រវត្តិរូប
  • លិខិតបញ្ចាក់ការសិក្សាឬកាតសិស្ស (ថតចំលង១ច្បាប់និងច្បាប់ដើម)
  • សៀវភៅគ្រួសារ (ថតចំលង១ច្បាប់និងច្បាប់ដើម)
  • ចំពោះ​សិស្ស​កាតូ​លិក​ត្រូវ​ភ្ជាប់​ជា​មួយ​នូវ​លិ​ខិត​បញ្ចាក់​ពី​លោក​បូជា​ចារ្យ​គ្រប់​គ្រង​គ្រីស​បរស័ទ​ ឬនាយកសាលាដោយបញ្ចាក់អំពីស្ថានភាពគ្រួសាររបស់បេក្ខជន។
  • រូបថតទំហំ៤x៦ ចំនួន៣សន្លឺក (ថតថ្មី)
​​ ការជ្រើសរើស : បេក្ខជនចាំបាច់ត្រូវឆ្លងកាត់ការសម្ភាសន៏ពីគណះគ្រប់គ្រងសាលា និង​ប្រលង​វិញ្ញា​សារ​សរ​សេរ​ចំនួន​៤​មុខ​វិជ្ជា​ដូច​ខាង​ក្រោម​នេះ
​ ១. វប្បធម៏ទូទៅ​​​​​​​​​​​​​​​ ៣. គណិតវិទ្យា
២. អង់គ្លេស ​ ៤.​ គំនូរល្បងប្រាជ្ញា


លក្ខណះសម្បត្តិរបស់បេក្ខជន/បេក្ខនារីមាន
ដូចខាងក្រោម


  • ពិតជាក្រលំបាក ឬកំព្រាឪពុកម្តាយពិតមែន។
  • មានអាយុចាប់ពី១៧ដល់២៤ឆ្នាំ កំរិតសិក្សាបញ្ចប់ថ្នាក់ទី១២ ដោយពិន្ទុមិនទាបជាង៦០%
  • មានចរិយាសម្បត្តិល្អចេះអំណត់ឧស្សាហ៏ ចេះគោរពកោតខ្លាច និងមានទឹកចិត្ត
  • ស្រលាញ់វិជ្ជាជីវះ និងតាំងចិត្តរៀនដោយយកចិត្តទុកដាក់
  • គោរពនិងអនុវត្តតាមវិន័យសាលាបានយ៉ាងខ្ចាប់ខ្ចួន។
  • ពិតជាសិស្សដែលមិនជាប់ជំពាក់និងការរៀបការឡើយ
  • មិនមានការសិក្សារនៅមហាវិទ្យាល័យផ្សេងៗ
កាលវិភាគដែលគួរដឺង

  • ថ្ងៃទី១៦-១៩ ខែសីហា ឆ្នាំ២០១០ ទទួលពាក្យ ធ្វើសម្ភាសន៏
  • ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១០ ប្រលងវិញ្ញាសារសរសេរ
  • ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១០ ប្រកាស់លិទ្ធផលប្រលង

No comments:

Post a Comment