ប៉ូលីស ជប៉ុនបានចាប់ខ្លួនបុរស់ម្នាក់ក្រោយពីបានប្រើកាំបិតវាយប្រហារ ទៅលើជនរងគ្រោះនៅនិង មុខស្ថានីយរថភ្លើង ដែលបន្សល់នូវជនរងគ្រោះ១៣នាក់យ៉ាងតិច។
បុរស់ នោះបានចូលទៅក្នុងឡានក្រុងពីរ ហើយធ្វើការវាយប្រហារទៅលើអ្នកដំនើរដែលភាគច្រើនជាក្មេងៗសិស្ស សាលា នៅក្រុងតូរ៉ាយ, ដែលមានចំងាយ៤០គីឡូម៉ែត្រពីភាគខាងជើងឆៀងខាងកើតនៃទីក្រុង តូក្យូ, តាមសំដីរបស់ពិភពពត៌មាន។
មានមនុស្ស៤នាក់ត្រូវបានចាក់អោយរងរបួស ហើយអ្នកផ្សេងត្រូវបានរងរបួសតិចតួច តាមសំដីរបស់ប៉ូលីស។
បុរស់ អាយុ២៧ម្នាក់នោះឆ្នាំត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងសំលាប់ មនុស្ស។ ជនរងគ្រោះម្នាក់កំពុងនៅបន្ទរស្នាក់នៅមន្ទីពេទ្យ ហើយប្រហែលនៅបន្ទររហូតដល់៣ទៅ៤អាទិត្យទៀត, ចំនែកឯ អ្នកដទៃ រងរបួសបន្ទិចបន្ទួចប៉ុន្នោះ។
អ្នក យកការណ៏បាននិយាយថា ហេតុការណ៏នេះត្រូចបានធ្វើអោយនឹកទៅដល់ហេតុការណ៏ដែលបណ្ដាលអោយ មានឧប្បត្តិហេតុ ដែលកើតឡើងនៅកណ្ដាលទីក្រុងតូក្យូនាឆ្នាំ២០០៨ ដែលបុរសម្នាក់ប្រដាប់ដោយកាំបិតនៅនិងដៃ ហើយបានចាក់សំលាប់មនុស្ស៧នាក់។
លោកយាយរ៉ាមបូបាញ់ផ្ដាច់ពង់ស្វាសបុរស់ពីរនាក់
យុត្តិធម៏!!
លោកយាយម្នាក់ដែលត្រូវបានគេអោយរហ័សនាមថា យាយរ៉ាមបូ ដែលស្ថិត នៅទីក្រុង មេបូន ប្រទេសអូស្រា្តលី។ គាត់ជាអតីតនាយទាហានម្នាក់ដែលមានឈ្មោះថាអ៊ីវ៉ា អេសស្ទេលី មានអាយុ៨១ឆ្នាំ។ គាត់មានការក្តៅក្រហាយមួម៉ៅយ៉ាងក្លាំងដោយសារ មនុស្សអនាចារពីនាក់បានចាប់រំលោភចៅស្រីអាយុ១៨ឆ្នាំរបស់គាត់។ គាត់បានទាំងតាមស៊ីបអង្កេតរឿងនេះដោយខ្លួនឯង ហើយរកឃើញផុស្តតាងដោយគ្មានមន្ទិលសង់ស្ស័យ។ ក្រោយមកលោកយាយក៏បាញ់ផ្តាច់ពង់ស្វាសរបស់បុរស់ទាំងពីរនោះ។
លោកយាយចំនាយពេលមួយអាទិត្យដើមម្បីតាមប្រមាញ់បុរស់ទាំងពីរនោះ ហើយពេលគាត់រកឃើញពួកគេ គាត់ក៏បញ្ចេញកំហឹងសង់សឹកពួកគេដោយវិធីដ៏ពិសេសរបស់គាត់, តាមសំដីរបស់បូលីសស៊ីបអង្កេតនៃក្រុងមេបូន លោកអ៊ីវ៉ាន ឌែព។
គាត់បានជិះតាក់ស៊ីទៅស្ថានីយបូលីសដែរនៅក្បែបំផុត ហើយដាក់កាំភ្លើងចុះនៅចំពីមុខតុករបស់លោកពលបាលត្រី បន្ទាប់មកគាត់ព្យាយាម និយាយដោយរំងាប់អារម្មណ៏តាមដែលគាត់អាចធ្វើទៅបាន ថា,អាពួកពីរនាក់នោះលែងរំលោភនរណាបានទៀតហើយ, ដោយព្រះជាម្ចាស់។
បូលីសនិយាយថាឧក្រិតជនបទរំលោភសេពសន្ទវះនិង ករណីប្លន់ឈ្មោះថាដេវីដ ហ្វូត អាយុ៣៣ឆ្នាំត្រូវបានបាត់បង់លិង្គ និង ពង់ស្វាសរបស់ខ្លួននៅពេលដែលលោកយាយអ៊ីវ៉ាធ្វើ ការវាយប្រហារដោយកាំភ្លើងខ្លីខ្នាត៩មីលីម៉ែត្រនៅក្នុងបន្ទប់សណ្ឋាគា ពេលដែលរូបគេនិងអតីតមិត្តរួមគុគជាមួយគ្នា ស្ទែនលី ធោមម៉ាស អាយុ២៩ឆ្នាំកំពុងស្នាក់នៅជាមួយគ្នា។
ពេចឃាតមុខជ្រួញម្នាក់នេះថែមទាំងបានបាញ់ប្រដាប់ភេទរបស់ ធូមម៉ាសអោយហើរដល់ជើងមេឃផងដែរ ប៉ុន្តែគ្រូពេទ្យបានសង្គ្រោះលិង្គរបស់គាត់ទាន់ពេល, តាមសំដីបូលីស, ធោមម៉ាស មិនបានបាត់បងភាពជាប្រុសរបស់គាត់ទេ ប៉ុន្តែលោកគ្រូពេទ្យនិយាយទៀតថាគាត់ និងមិនអាចប្រើប្រាស់វាបានប្រក្រតីដូចមុននោះទេ ។ បូលីសស៊ីបអង្កេតលោក ឌែពប្រាប់អ្នកសារពត៍មានថា បុរស់ទាំងពីកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែខ្មុំគិតថាពួកគេសប្បាយចិត្តដែលបានរួចជីវិត ក្រោយពីជួបគ្រោះថ្នាក់ដ៏ធំនេះ។
លោកយាយរ៉ាមបូនេះធ្វើការបាញ់ប្រហារនៅថ្ងៃទី២១ ខែសីហាក្រោយពីចៅស្រីរបស់គាត់ ឌែបប៊ី ត្រូវបានគេស្ទាក់ប្លន់ រួចចាប់រំលោភនៅចំកណ្តាលថ្ងៃចែស ដោយយកកាំបិតភ្ជុងជាប់។
លោកយាយនិយាយថា ពេលដែលខ្ញុំឃើញទឹកមុខ ឌែបប៊ីចៅស្រីរបស់ខ្ញុំនៅយប់នោះ ឯមន្ទីពេទ្យ ខ្ញុំសំរាច់ចិត្តថាខ្ញុំនិង ចេញទៅចាប់អាគ្មានម៉ែឪប្រដៅពីរនាក់នោះដោយខ្លួនឯង ដោយខ្ញុំយល់ឃើញថាច្បាប់និង ដាក់ទោសពួកវាស្រាលៗមិនខាន ហើយខ្ញុំក៏មិនមានការក្រែរអាចំពោះពួកវានោះដែរ ពីព្រោះខ្ញុំមានកាំភ្លើងហើយខ្ញុំធ្លាប់និង អាការបាញ់គ្នានេះមួយជីវិតមកហើយ។ ហើយខ្ញុំមិនល្ងង់និងអោយពួកវាទៅច្បាប់កាត់ទោស ក្នុងខណះដែលច្បាប់កំពុងតែកែរប្រែពី។
ដោយប្រើប្រាស់គំនូរព្រាងលើជនសង្សៃ របស់បូលីសនិង ការព៌នារបស់ឌែបប៊ីផងនោះ លោកយាយអ៊ីវ៉ាចំនាយពេល៧ថ្ងៃក្នុការដើរសាក់សួពីឧក្រិតកម្មនៅម្ដុំនោះ រហូតដល់គាត់រកឃើញអ្នកដែលរំលោភចៅស្រីគាត់ព្រមទាំងចូលទៅក្នុង បន្ទប់សណ្ឋាគារថោកៗរបស់ពួកគេ។
គាត់និយាយថា ពេលដំបូងដែលខ្ញុំបានឃើញពួកវានៅកន្លែងផ្សេង រំពេចនោះខ្ញុំដឹងថាជាពួកវាប៉ុន្តែខ្ញុំ គ្រាន់តែថតរូបពួកវាហើយយកមកសួរចៅស្រីរបស់ខ្ញុំដើម្បីអោយប្រកដ ហើយក៏បាននាងនិយាយថាច្បាស់ហើយពិតជាពួកវាមែន។
ដូចច្នោះខ្ញុំក៏ត្រឡប់ទៅបន្ទប់សណ្ឋាគានោះវិញហើយគោះទ្វា ប៉ុន្មាននាទីក្រោយមកអាម្នាក់មាឌធំក៏មកបើកទ្វា ហើយខ្ញុំក៏បាញ់ចំចំនុចសំខាន់នៅប្រឡោះជើងទាំងពីររបស់វា ដែលជាកន្លែងដែលធ្វើអោយវាឈើបំផុត លោកដឹងទេ។ ហើយខ្ញុំចូលទៅក្នុងហើយបាញ់អាម្នាក់ទៀត ពេលនោះវាក៏សារភាពទោសនិង សុំអោយខ្ញុំលើកលែងទោសអោយវា បន្ទាប់មកខ្ញុំក៏អូសក៏វាទៅស្ថានីយប៉ូលីសដោយខ្លួនឯង។
ឥឡូវនោះក្រុមអ្នកច្បាប់កំពុងទ័លគំនិត និងព្យាយាមគិតថាត្រូវដាក់ទោសលោកយ៉ាយយ៉ាងដូចម្តេច។ អ្វីដែលគាត់បានធ្វើគឺខុស ហើយគាត់បានធ្វើប្រាសចាក់ពីច្បាប់ ប៉ុន្តែវាពិបាកនិងចាប់យាយចាស់អាយុ៨១ឆ្នាំម្នាក់ដាក់គុក ជាពិសេសពេលនេះមានមនុស្សនៅក្នុងទីក្រុងចង់៣លាននាក់ចង់លើកគាត់ជាចៅ ហ្វាយក្រុង។
ការចុះកម្មសិក្សានៅភ្នំពេញ
នៅថ្ងៃពុធទី២៦ខែឧសភាឆ្នាំ២០១០យើងចេញដំនើរទៅភ្នំពេញនៅម៉ោង១:១២នាទីពេលថ្ងៃត្រង់ក្រោយពីបរិភោគអាហាពេលថ្ងៃរួច។ នៅម៉ោង ៥:២០នាទីពេលល្ងាចនៃថ្ងៃដដែល ពួកយើងបានទៅដល់រាជធានីភ្នំពេញ រួចហើយ ក៏ ឈប់ សំរាក់នៅសាលាដុនបូស្កូភ្នំពេញ។ ចំនែកឯអាហាពេលល្ងាចយើងបរិភោគនៅខាងក្រៅព្រោះខាងសាលា ដុនបូស្កូ ភ្នំពេញ មិនបានរៀបចំអាហារនោះទេដោយសារគេស្មានថាយើងបរិភោគអាហានៅខាងក្រៅ។ លុះពេល ព្រឹក ឡើងអ្នក
រៀបចំនៅបុស្តន៏អាស៊ីអាគ្នេយ៏បានខលមកប្រាប់លោកគ្រួគិមសៀនថាពួកគេជាស្ថានីយថ្មីតូចពុំទាន់មានបទពិសោធន៏គ្រប់គ្រាន់ហើយពួកគេកំពុងជាប់រវល់ពុំអាចរៀបចំទទួលពូកយើង ទាន់ដូចឆ្នោះនៅម៉ោង៨:៣០យើងនាំគ្នាទៅលេងនៅស្តាតអូឡាំពិចដល់ម៉ោង៩:៤០ យើងក៏ទៅលេងផ្សារទំនើបសូរិយាហើយក៏បរិភោគអាហារពេលព្រឹកនៅទីនោះ។ នៅម៉ោង២:៣០យើងទៅដល់កាសែតដើមអំម្ពិល នៅថ្ងៃទី២៧ខែ៥ ឆ្នាំ២០១០។ ហើយយើងចាក់ចេញពីទីនោះនៅ ម៉ោង៤:១៦ល្ងាច។ បន្ទាប់មកយើងទៅបរិភោគអាហានៅក្បែវិមានឯករាជ រួចក៏ត្រលប់មកដុនបូស្កូ ភ្នំពេញវិញដើម្បីសំរាក់ និងទទួលទានអាហារពេល យប់។ លុះព្រឹកស្អែកឡើងក្រោយពីបរិភោគអាហាពេលព្រឹកនៅដុនបូស្កូ រួចរាល់នៅម៉ោង៨:១៨ថ្ងៃ២៨ខែ៥ឆ្នាំ២០១០យើងក៏មកដល់ស្ថានីយទទក។ យើងបញ្ចប់នៅម៉ោង១០:០២ព្រឺក រួចពីនោះយើងក៏ទៅបរិភោកអាហារនៅផ្សារសូរិយាដល់ម៉ោង១២:០០ថ្ងៃត្រង់។ បន្ទាប់មកយើងទៅក៏ទៅស្ថានីយទូរទស្សន៏បាយ័ន្ត។ យើងមកដល់នៅម៉ោង១:១៥នាទីតែយើងឈប់រងចាំសិនព្រោះមកមុនម៉ោងណាត់ មួយសន្ទុះក្រោយមកសន្តិសុខនៅទីនោះក៏មកហៅពួកយើងអោយចូលក្នុង។ យើងចាក់ចេញពីស្ថានីយទូរទស្សន៏បាយ័ន្តនៅម៉ោង៣:៤២នាទីល្ងាចយើងក៏ចេញដំនើរមកខេត្តព្រះសីហនុវិញតែម្ដងនៅតាមផ្លូវសិស្សច្បងសំអាង ក៏បាន ខលមកសុំត្រលប់មកជាមួយពួកយើងដែរយើងមកដល់នៅម៉ោង៩:០៥នាទីយប់។
ការចុះកម្មសិក្សានៅស្ថានីយទទក
នៅម៉ោង២:៣០យើងទៅដល់កាសែតដើមអំម្ពិលនៅថ្ងៃទី២៧ខែ៥ឆ្នាំ២០១០។ ពេលមកដល់គេទទួលពួកយើងយ៉ាងរាក់ទាក់បន្ទាប់មកគេក៏នាំយើងទៅស្គាល់ពីកន្លែងផ្សេងៗនៅទីនោះ។
ការចុះកម្មសិក្សាស្ថានីយនៅបាយន័្ត
នៅម៉ោង ១២:៣៥យើងក៏ចេញដំនើរទៅប៉ុស្តន៏បាយ័ន្ត។ ម៉ោង១:១៥នាទីថ្ងៃត្រង់យើងក៏ទៅដល់ទីនោះ ដែលមានលោកអៀងរ៉ាជាប្រធានបច្ចេកទេសជាអ្នកបង្ហាញ។
ស្ថានីយនេះស្រដៀងនិងស្ថាននីយ CTNដែរដោយសារការចាក់ផ្សាយតាមប្រព័ន្ធ severដូចគ្នា។ រីឯបន្ទប់ធ្វើកម្មវិធីផ្សាយនៅជាន់ក្រោមចំនែក បន្ទប់ចាក់ផ្សាយនៅជាន់ខាងលើ។ គេកាត់តកម្មវិធីតាមAdobe Premier។ ប៉ុស្តន៏បាយ័ន្ដចាប់ផ្ដើមមកកើតឡើងនៅឆ្នាំ១៩៩៨ ចំនែកឯវិទ្យុនៅឆ្នាំ១៩៩៦។ កាលពីមុនបាយ័ន្ដប្រើtapeដើម្បីចាក់ផ្សាយកម្មវិធីតែក្រោយមកដល់ឆ្នាំ២០០៥ដោយសារបច្ចេកទេសរីកចំរើនគេក៏ប្តូមកប្រើseverជំនួសវិញ។ នៅស្ថានីយបាយ័ន្ដមានបុគ្គលិកប្រហែល២០០នាក់ (រួមទាំងនៅខេត្ត)ដែលនៅខេត្តមានស្ថានីយ ១៥ខេត្ត។ សព្វថ្ងៃស្ថាននីយនេះអាចផ្សប់ផ្សាយមើលឃើញពាស់ពេញអាស៊ីអាគ្នេយ៏។ វាផ្សាយចេញជាត្រេនស្ម៊ីតទ័រ(transmitter)កំលាំង១០គីឡូវ៉ាត់ និងស៊ីកំលាំងភ្លើង៣៥០អំពែ។ លោកមានប្រសាសន៏ទៀតថាឧបករណ៏ភាគច្រើនគឺទិញមកពីជប៉ុននិងអង់គ្លេស។ ហើយម្យ៉ាងទៀតឥឡួវនេះយើងក៏អាចទាក់ទងពួកគេបានតាមគេហះទំព័រ www.bayontv.com.khក៏បាន។ សព្វថ្ងៃប៉ុស្តន៏នេះទិញប្រភពពត៌មានពីក្រៅប្រទេស(រយទ័រ)ត្រូវចំនាយ១ខែ២០០០ដូលាអាមេរិច។ ចំនែកឯបុគ្គលិក្ខវិញភាគច្រើនមានប្រភពពី ស្ថានីយទូរទស្សន៏ទទក។ ស្ទូឌីអួធំៗមាន៣និងតូចៗច្រើនទៀត។ ទីធ្លានៅស្ថានីយបាយ័ន្ត គឺបណ្ដោយ១៦០ម៉ែត្រ និងទទឹង៩០ម៉ែត្រ។
ថ្ងៃបុណ្យចំរើនព្រះជនព្រះមហាក្សត្យនៅ
ខេត្តព្រះសីហនុ
អានជាភាសារអង់គ្លេស់នៅcambodia1.wordpress.com

ខេត្តព្រះសីហនុក្លាយជារាជធានីរបស់ប្រទេសកម្ពុជារាល់ពេលឈប់សំរាក។ វាក្លាយជារឿងប្រពៃណីមួយទៅហើយដែលមានរាប់ពាន់គ្រួសារធ្វើដំនើរមកពីក្រុងភ្នំពេញដើម្បីមកកំសាន្តនៅទីតាមឆ្នេរសមុទ្រនាថ្ងៃលំហែកាយ។តែនៅតែមិនទាន់គ្រប់គ្រាន់សំរាប់ទីក្រុងដ៏ក្មេងខ្ចីនេះ នៅតាមដងវិថីពោពេញដោយរថយន្តទំនើបៗដោយដាក់ស្លាកលេខភ្នំពេញគ្រប់ទីកន្លែង។ខុសពីរដូវក្តៅដែលមានភ្ញៀវទេសចរណ៏អន្តរជាតិ ខេត្តព្រះសីហនុត្រូវបានទទួលការទស្សនាពីសំណាក់ភ្ញៀវទេសចរណ៏មកពីលោកខាងលិច។

ឆ្នេអូឈើទាលត្រូវបានពោពេញដោយមនុស្សម្នារជាច្រើនដែលមកជាគ្រួសារខ្មែរ។ពួកគេស្នាក់នៅពី២ទៅ៣ថ្ងៃនៅទីនោះមុននិងត្រលប់ទៅក្រុងភ្នំពេញវិញដើម្បីបន្តរជីវិតដ៏រវល់នៅទីក្រុងទៀត។ ប្រជាជនខ្មែរមិនសូវគិសូញសាញច្រើនដូចពួកបរទេសទេពួកគេអាចសំរាក់នៅតាមឆ្នេសមុទ្រដោយមិញចាំបាច់ជូលផ្ទះសំណាក់រឺសណ្ធាគារ តង់កៅសូរគឺគ្របគ្រាន់អោយពួកគេសំរាក់ហើយពូកគេអាចចំអិនអាហារនិងនៅទីនោះបាននិងរាំលេងយ៉ាងសប្បាយដែលធ្វើអោយអាហារដែលពួកគេចំអិនឆ្ងាញ់ជាងទៅហូបអាហារនៅភោជនីយដ្ឋានថ្លៃដែលមីនុយសរសេរសុទ្ធតែអក្សរបារាំងនោះទៅទៀត។ការរាំរែកគឺជាផ្នែកមួយនៃការធ្វើដំនើរ។ កាំជ្រួចផាវធ្វើអោយលាន់សូរគ្រប់ទីកន្លែងពេញមួយយប់។ជាអកុសល ពួកគេមិនទាន់យល់ច្បាស់ពីអនាម័យដូចដែលយើងបានឃើញមានសំរាមជាច្រើននៅតាមឆ្នេរជាផស្តុតាង។ យើងអាចឃើញក្មេងៗចោលសំរាមទៅក្នុងសមុទ្រនៅមុខឪពុកម្ដាយរបស់ពួកគេហើយធ្វើអោយជនបរទេសខ្លះមានការមិនសប្បាយចិត្ត។
ឥឡូវនេះខេត្តព្រះសីហនុក្លាយជាកន្លែងពេញនិយមសំរាប់ប្រជាជនដែលរស់នៅក្រុងភ្នំពេញ វាជាដំនឹងល្អពិសេសសំរាប់សេដ្ឋកិច្ចក្នុងតំបន់។ ក្នុងពេលដ៏ដែលនេះវាធ្វើអោយឃើញនូវមុខរបស់ជនជាតិខ្មែរនៅក្នុងទីក្រុងដែលពោពេញទៅដោយបារាំង។ ដោយបន្ទិចម្ដងបន្ទិចម្ដងអជីវកម្មខ្លះត្រូវបានរកស៊ីផ្ដាច់មុខដោយជនបរទេសដែលដាក់យីហោជាភាសារអង់គ្លេសនិង បារាំងហើយពួកគេអាចនិងអោយជំរើសដល់ជនជាតិខ្មែរ និងអាចមានឈ្មោះស្របច្បាប់ជាម្ចាស់នៅក្នុងប្រទេស។អ្នកមិនអាចរកឃើញហ្វុនខ្មែរយូនីកូដតាមកំព្យូទ័រមួយនៅតាមហាងកាហ្វេអ៊ីនធើនែតទេ។ ពួកគេរៀបចំសំរាប់តែជនបរទេស។មតិខ្លះគិតថាយើងគួរបន្ថែមនូវជីវិតបែបជាប្រពៃណីវប្បធម៍ខ្មែរដូចជាហើយយ៉ាងណាមិញបណ្ណាគារ រោងកុន ក្លិបកំសាន្តផ្សេងៗគួរតែមានដើម្បីជាចំនែកមួយនៃទីក្រុង, ជាពិសេសគិតដល់បញ្ហារយុវជននៅក្នុងតំបន់។
អត្ថបទដោយ: លោកឪពុក អាល់បេរ៉ូ (Albeiro )
បកប្រែដោយ: វិបុត្រ
No comments:
Post a Comment