Saturday, February 27, 2010

ប្រដាល់សេរី

ប្រដាល់សេរី






ប្រដាល់ សេរី​ រឺ ក្បាច់​គុន​ប្រដាល់​ខ្មែរ​គឺ​ជា ប្រភេទ​ក្បាច់​ចំបាំង​របស់​ប្រទេស​ខ្មែរ​។វា​​មើល​​​ទៅ​​ស្រ​ដៀង​គ្នា​និ​ង​ក្បាច់​គុន​ មុយ​ថៃ​ដែល​មក​​ពី​​ប្រទេស​​ថៃ​ ​តូ​នុយ​​មក​​ពី​ម៉ាលេស៊ី​មុយ​ឡាវ​ដែល​មក​ពី​ឡាវ ​លែតវ៉ៃ​មក​​ពី​មីយាម៉ា​។ ពាក្យ​ថា​ប្រដាល់​ សេរី​ មាន​ន័យ​ថា​វ៉ៃ​ដោយ​សេរី​,​ ពី​ពាក្យ​ខ្មែរ​ថា​ប្រដា​ល់​(​ការ​វ៉ៃ​ឬ​ប្រយុទ្ធ​)​និងសេរី​មាន​​ន័យ​ថា​តាម​ចិត្ត​,សេរី​។​វា​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ចម្បាំង​,​ ប្រដាល់​សេរី​បាន​ក្លាយ ជា​កីឡា​មួយ​ក្នុង​ចំនោម​កីឡា​ជាតិ​របស់​ប្រទេស​កម្ពុជា​។​ វា​មា​ន​ការ​បត់​ប៉ែន​ទន់​ភ្លន់​រហ័ស​រហួន​សំរាប់​រិញ​កីឡា​សម័យ​ថ្មី​។ ប្រដាល់​សេរី ភាគ​ច្រើន​គឺ​ដូច​គ្នា​នឹង​ក្បាច់​គុន​ដែល​មិន ប្រើអាវុទ្ធ​ (ក្បាច់​គុន​បុរាណ​)​លើក លែង​តែ​វា​មិន​រាប់​បញ្ចូល​ មេ​(​ក្បាច់​សំខាន់​)​, ទ្វា​(ទ្វា ​គូស បញ្ចាក់​ពី​កា​រ​ស្ទាត់​ ជំនាញ​ប្រើ​ជើង​)ជំនួស​ក្នុង​ការ​តាំង​ចិត្ត​យក​ឈ្នះ​លើ​គូស​ត្រូវ​។ ខណៈ​ពេល​ ដែល​មនុស្ស​ទូ​ទៅ​បាន​ស្គាល់​ពី​ទិច​និច​នៃ​ការ​ទាត់​, ដែល​បាន​ប្រែ​ក្លាយ​មក​ពី​ការ​ ទាត់​បង្វិល​ទាត់​ទង្គេ​ច(​កាប់​ចា​ន​)​ទៅ​ជា​ការ​ទាត់​ផ្ដួល​, ប្រ​ដាល់​សេរី​កើត​ ឡើង​ពីប្រភពបួនគឹ ដាល់ ទាត់ កែង​និងជង្គង់។ការបុកក៏ត្រូវបានប្រើសំរាប់ ផ្ដួលគូរប្រគួតដែរ។ ប្រៀប​ធៀប​ទៅ ក្បាច់​ប្រដាល់​ផ្សេង​ៗ​នៅ អាស៊ី​អាគ្នេយ៏​ប្រដាល់​សេរី​សង្កត់​​ធ្ថន់​​ទៅ​លើ​កា​រ​ពូ​កែ​គេច​និង ជំហរ​ដែល​ឆ្លាត់​ ចេះ​​ប្រើ​​ល្បិច​កល​។​ក្បាច់​វៃ​របស់​ខ្មែរ​ទោ​ទន់​ទៅ​រក​ការ​ប្រើ​កែង​ជា​ស​ជាង​អ្វី​ផ្សេង​ៗ​។ ជ័យជំនះជាច្រើនបានមកពី​ប្រើ ទិចនិចកែងជាសជាងអី្វផ្សេងៗ។

ប្រវត្តិ





ការ​​ប្រដាល់​​គឺ​​ជា​វត្ថុ​ម្យ៉ាង​ដែល​មិន​ប្រែ​ប្រួល​​​នៅ​​អាស៊ី​​អាគ្នេយ៏​តាំង​ពី​បុរាណ​កាល
មក​យ៉ាង​ហោច​ណា​ស់​ក៏​វា​នាំ​អោយ​យើង​ចេះ​ពី​ទំរុងក្នុងការប្រយុទ្ធដែរ។នៅ​​សម័យ​អង្គរ​ក្បាច់​គុន​ប្រើ​អាវុធ​និង​មិន​ប្រើ​​អាវុធ​​សុទ​​តែ​​ត្រូវ​​បាន​​ស្ទាត់​​ជំនាញដោ​យ​​​​ជ​ន​​​ជាតិ​​​ខ្មែរ​​។ ផុស​​​តាង​​​បាន​​​បង្ហាញ​​​អោយ​​ឃើញ​​ក្បាច់​​​គុន​​ដែល​​ស្រ​ដៀង​​និ​ង ក្បាច់​​គុន​​​ប្រដាល់​​​សេរី​​​ដែល​​​ត្រូវ​​បាន​​បង្កើត​​តាំង​​ពី​​សតវត្ស​​ទី​​១០​​។ ​ប្រហែល​​ជា​​នេះ​​ជា​​​មូល​​​ហេតុ​​​មួយ​​​ដែ​ល​​​បង្ហាញ​​​ហេតុ​​​អ្វី​​​ចក្រ​ភ​ព​​​ខ្មែរ​​មាន​កង​​ទព័​​ដ៏​​មាន​​ឥទ្ធិព​ល​​នៅ​​អាស៊ី​​អាគ្នេយ៏​​។​​ រា​ជា​​ណា​ចក្រ​​អង្គរ​​ប្រើ​​ទំរុង​​នៃ​​ក្បាច់​​គុន​​ប្រដាល់​​សេរី​​និង​​អាវុ​ធ​​ផ្សេង​​ៗ​​ខុស​ៗ​​គ្នា​​​ព្រម​​ទាំង​​ដំរី​​សង្គ្រាម​​ដើម្បី​​ធ្វើ​​សង្គ្រាម​​ជា​​មួយ​​និង​​​ស​ត្រូវ​​ធំ​របស់​គេ​ វៀតណាម​មូល​ដ្ឋាន​នៅ​រាជា​ណា​ចក្រ​ចំប៉ា​,​សៀម​។​ ការ​ប្រគួត​ដំរី​ចំបាំង​នៅ​តែ​ត្រូវ​បាន​អនុម័​ត​ដើម្បី​ការ​កំ​សាន្ដ​នៅ​សុរិន​ កន្លែង​ប្រមូលដំរី​។ ​អ្នក​​​ចំម្បាំង​ខ្មែរ​​​ប្រើ​​ការ​​ទាត់​​កាប់​​ទៅ​លើ​រាហ៊ូ​តាម​ចំលាក់​នៅ​ប្រា​សាត​បន្ទាយ​ឆ្មា។​ នៅ​ពេល​​​នោះ​ ​ចក្រភព​ខ្មែ​រ​​មាន​ឥទ្ធិ​ពល​​និង​​គ្រប់​​គ្រង​​លើ​ទឹក​​ដី​​ដ៏​​ធំ​​ដែល​​ឥឡូវ​នេះ​ជា​ទឹក​ដី​កម្ពុជា​ថៃ ឡាវ និងវៀតណាម។ជា​លិទ្ធផល​កម្ពុជា​បាន​មាន​ឥតទ្ធិ​ពល​​​លើ​វប្បធម៍​ថៃ​និងឡាវ​។ នេះ​នាំ​អោយ​ខ្មែរ​ជឿ​ថា​ក្បាច់​គុន​ប្រដាល់​សេរី​នៅ​អាស៊ី​អាគ្នេយ៏​​គឺ​​មាន​​ប្រភពពី​ជន​ជាតិ​ខ្មែរ​-មន​។​ក្នុង​ដំនើរ​រឿង​ដែល​និយា​យ​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​របស់​បុព្វ​បុ​រស​រ​បស់​ពួក​គេ​សំ​អាង​លើ​ក្បាច់​ចំ​លាក់​លឹម​ៗ​ដែល​នៅ​សល់​លើ​ប្រាសាទ​
បុរាណ​របស់​ខ្មែ​រ​ដូច​ជា​,ប្រសា​ទ​បាយ័ន​,ប្រសាទ​អង្គវត្ត​ជា​ដើម​។​ក្បួន​គម្ពី​ឬ​កំនត់ ​ត្រា​ភាគ​ច្រើន​ត្រូវ​បាន​បំផ្លាញ​រឬ​រឹប​អូស​យក​ដោយ​ពួក​កង​ទ័ព​សៀម​នៅ​ពេល​ដែល​សៀម​​​ចូល​​​មក​​​លួច​​ប្លន់​​និង​​បំផ្លិច​​បំផ្លាញ​​ទី​​ក្រុង​​អង្គ​​ព្រម​​ទាំង​​ចាប់​​ខ្មែរ​​ជា​​ឈ្លើយ​​​សឹក ​​រាប់​​បញ្ចូល​​ទាំង​​រាជ​​វង្ស​​សានុ​​​វង្ស​​ទៅ​​ក្រុង​​អា​យុតធ្យា​​​។ ​អ្នក​​ចំបាំង​​ខ្មែរ​​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧​និង​អ្នក​បង្គ្រាប​ការ​រួបរួម​របស់​ឡាវ ​ហ្វា​ងូន​ត្រូវបាន​គេ​ជឿ​ថា​ជា​មេទ័ព​​​ដែល​បាន​ហ្វិក​ហាត់​ក្បាច់​គុន​បុរាណ​ខ្មែរ​។ នៅ​​សម័យ​អា​នា​និ​​គម​ ក្បាច់​​គុន​បុរាណ​ដូច​ប្រដាល់​សេរី​ត្រូវ​បាន​ពួក​អានា​និគម​និយម​(អីរ៉ុប)​​ហៅ​ថា​ជា​ក្បាច់គុ​នគ្មាន​អរិយធម៍​ តិរច្ឆាន​សាហាវ​ព្រៃផ្សៃ​។ ជន​ជាតិ​​បារាំង​បាន​កែរ​ប្រែក្បាច់​គុន​នេះ​អោយ​ទៅ​ជា​កីឡា​ដោយ​បាន​បន្ថែម​ពេល​វេលា​កំនត់​និងទឹក​(​ទឹក​ក្នុង​កីឡា​ប្រដាល់​)​សៃវៀន​ ព្រម​ទាំង​ស្រោម​ដៃ​(ហ្គង់)​ក្នុង​គោល​បំនង​កាត់​បន្ថយ​របួស​។ ការ​ប្រគួត​​ពី​ដើម​គេ​ប្រគួត​ក្នុង​រណ្ដៅ​មួយ​ដែល​មា​ន​ភួក​និង​មា​ន​ច្បាប់​កំនត់​ព្រម​ទាំង​យក​ខ្សែរ​រុំ​ជុំ​វិញ​ដៃ​។​ ក្នុង​ការ​ប្រគួត​ខ្លះ​អ្នក​ប្រដាល់​យក​សំបក​ខ្យង​មក​រុំ​ជុំ​វិញ​គន្លាក់​ដៃ​ដើម្បី​អោយ​កាន់​
តែ​សាហាវ​តែ​ទង្វើ​បែប​នេះ​អាច​ត្រូ​គេ​ហាមឃាត។ នៅ​កំលុង​ឆ្នាំ​១៩៦០ ​អ្នក​គាំ​ទ្ររ​ក្បាច់​គុន​ប្រដាល់​ខ្មែរ​បាន​ជួយ​អោយ​ក្បាច់​គុន​នេះ​បាន​ចេញ​ផ្សប់​ផ្សាយ​និង​បង្ហាញ​ជា​ផ្លូវ​ការ​។



ការវិនាសនិងការរស់ឡើងវិញនៃប្រដាល់សេរី




ក្នុង​អំឡុង​ពេល​ដែល​មាន​ភាព​វិកវរ​នៃ​សង្គ្រាម​វៀតណាម​កម្ពុជា​​ត្រូវ​ទទួល​នូវ​សង្គ្រាម​ស៊ីវិល​ដ៏​ធំ​នៅ​ខែ​មេសា​ទី​១៧​ឆ្នាំ​១៩៧៥​។ ពួក​ប៉ះ​បោ​ប​ក្ស​គុមមុយនីស​ខ្មែរ​ក្រហម​បាន​
ទំ​លាក់​​​​រដ្ឋាភិបាល​នៃសារធារណរដ្ឋខ្មែរ​ដែល​ដឹក​នាំ ​ដោយ​លុន​នល់​ក្រោយ​ពេល​ដែល​សហ​រដ្ឋ​អាមេរិច​ចេញ​ពី​សង្គ្រាម​វៀតណាម​។
គំរោង​ការ​របស់​ខ្មែរ​ក្រហម​គឺ​លុប​បំបាត់​ចោល​នូវ​សង្គម​ជឿន​លឿន​ហើយ​បង្កើត​​កសិកម្ម​កម្មក្សេត្រកម្ម​ដែល​សុខ​ក្សេមក្សាន្ដ​។​ខ្មែរ​ក្រហម​ចង់​សំលាប់​ចោល​មនុស្ស​ដែល​មាន​ចំនេះ​ដឹង​ចោល​ទាំង​អស់​,អ្នក​ដែល​មាន​ចិត្ត​អាលោះ​អាលៃ​​រដ្ឋាភិបាល​ចាស់​ត្រូវ​ចាត់​ទុក​ជា​ខ្មាំង​(វិជ្ជះ​ បណ្ឌិត​ គ្រូបង្រៀន​ តួកុន​ អ្នកចំរៀង​ទាហាន​ អ្នកប្រដាល់​-ល-​)​​ហើយ​បង្ខំ​ប្រជាជន​ដែល​នៅ​សល់​អោយ​ធ្វើ​ការ​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​តាម​ជុំ​រុំ​។​មាន​មនុស្ស​ជា​ច្រើន​ត្រូវ​ឃ្លាន​ដាច់​ពោះ​ស្លាប់​ខ្លះ​ទៀត​ស្លាប់​ ដោយ​មាន​ជំងឺ​។​ ក្បាច់​គុន​បុរាណ​ត្រូវ​បាន​ដុត​ឬ​កំ​ទេច​ចោល​ស្ទី​គ្មាន​សល់​ហើយ​អ្នក​ប្រដាល់​ជា​ច្រើន​ក៏​ត្រូវ​បាន​សំលាប់​រឺ​ត្រូវ​គេ​បង្ខំ​អោយ​ធ្ធ្វើ​ការ​ទាល់​តែ​ស្លាប់​ ​ដែល​​ស្ទើ​តែ​​ជា​​ទី​​បញ្ចប់​​របស់​​ប្រដាល់​​សេរី​​ទៅ​​ហើយ​​។ ​ការ​​ស្ទង់​​តួរ​​លេខ​​មួយ​​បាន​​បញ្ចាក់​​ថា​​​ប្រ​ជាជន​​ជាង​​១,៧​​រី​២១%​​នៃ​​ប្រជាជន​​កម្ពុជា​​ត្រូវ​​បាន​​​ស្លាប់​​ក្នុង​​របប​​ខ្មែរ​​ក្រហម​​​តាម​ការ​​ស្រាវ​​ជ្រាវ​​កម្ម​វិធី​​ប្រល័យ​​ពូជសាស្ស​​របស់​​សក​ល​វិ​ទ្យាល័យ​ ​យែល​​។​ របប​​នេះ​​អូស​​​បន្លាយ​អស់​រយះ​​ពេល​ជិត​៤​ឆ្នាំ​រហូត​ដល់​១៩៧៩​កង​ទ័ព​វៀតណាម​ជាមួយ​​និង​អតីត​នាយទាហា​​ន​​​ខ្មែរ​ក្រហ​ម​រាប់​ប​ញ្ជូល​​ទាំង​នាយ​ករដ្ឋ​មន្ត្រី​បច្ចុប្បន្ន​សម្តេច​ហ៊ុន​សែន​ បាន​​ទំលាក់​​របប​ខ្មែរ​ក្រហម​។​ ក្នុង​អំឡុង​ពេល​​ដែល​កង​ទ័ព​​វៀត​ណាម​ចាក​​ចេញសន្តិភាព​​​
ក៏​​មាន​ឡើង​​វិញ​ហើយ​ការ​ស្ថាប​​នា​ឡើង​វិញ​​របស់​រា​ជា​ណាចក្រ​កម្ពុជា​ក៏​​ចាប់​
ផ្ដើម​ប្រពៃណី​​វប្បធម៏​​​របស់​​គេឡើង ប្រទេស​​​​ក៏​​ចាប់​​​ផ្ដើម​រស់​​ឡើង​វិញ​រួ​ម​ទាំង​​ប្រដាល់​​សេរី​ផង​​ដែរ​។​