Monday, March 1, 2010

ហេតុអ្វីមនុស្សខ្លះត្រូវរន្ទះបាញ់មិនស្លាប់?


តើរន្ទះនោះមានថាមពលខ្សោយឬ បានជាពុំអាចសម្លាប់លោកបាន?


រ៉
យ សាលលីវែ់ ប្រជាជន​អាមេរិច​​ដែល​ជា​អ្នកថែ​រក្សា​សួន​ឧទ្យាន​នៅ​រដ្ឋ​វើ​ជើ​នៀរ​ត្រូវ​គេ​​ចាត់​​ទុក​ថា ​គឺ​ជា​អ្នក​ត្រូ​រ​ន្ទះ​បាញ់​ច្រើ​ន​ដង​បំផុត​លើ​ពិភព​លោក​។​គាត់​ត្រូវ​រន្ទះ​បាញ់​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៤២​ហើយ​ត្រូវលើក​ទី៧​នៅ​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ឆ្នាំ​១៩៧៧​។ ពេល​ត្រូវ​រន្ទះ​បាញ់​ម្ដងៗ​លោក​សាលីវ៉ែន​ ត្រូវ​រង​របួស​រាល់​លើក​។ លើក​​ទី១​គាត់​ត្រូវ​របួស​ខូច​ក្រចក​ជើង​ ឆេះ​រោម​ជញ្ចើម​ ស្មា​ពង​ខ្លោច​​ សរសៃ​សក់​ឆេះ​រួញ​និង​ឆេះ​រោល​ជើង​។ តែ​លោក​ក៏​នៅ​តែ​អាច​រួច​ជីវិត​រហូត​មក​។​​រន្ទះ​បាញ់​ក្នុង​ល្បឿ​ន​១៦០១​.​៦០០​ គីឡូ​ម៉ែត្រ​ក្នុង​មួយ​វិនា​ទី​និង​បង្កើត​អោយ​​មាន​សីតុណ្ហភាព​ខ្ពស់​ដល់​៣០០០០​អង់ស្សា​សេ​។​ តែ​អ្វី​ដែល​ធ្វើ​អោយ​ភា្ញក់​ផ្អើល​និងស្ញប់​ស្ញែង​នោះ​គឺ​មាន​មនុស្ស​ខ្លះ​ ថ្វី​បើ​ត្រូវ​វាយ​ប្រហា​ដោយ​ថាម​ពល​ដ៏​អស្ចារ្យ​
នេះ​ក៏​នៅ​តែ​មិន​ស្លាប់​។រន្ទះ​បាញ់​គឺ​ជា​ចំ​ណាំង​ភ្លើង​ដែល​កើត​ឡើង​ដោយ​ភាព​ខុស​គ្នា​របស់​​ថាម​​ពល​​នៅ​​ចំ​ដុំ​ពពក​ និង​លំហរ​អា​កាស​ ឬ​ផែន​ដី​វា​រស្វែង​រក​ផ្លូវ​ដ៏​ខ្លី​បំផុត​ឆ្ពោះ​មក​រក​ផែន​ដី​
​ហើយ​ចៃ​ដន្យ​ផ្លូវ​នោះ​អាច​រត​ចំ​គ្នា​ជា​មួយ​ក្បាល​មនុស្ស​ដែល​កំពុង​ស្ថិត​នៅ​ចំ​កណ្ដាល​វា​។
ផ្លូវ​ខ្លី​បំផុត​របស់​រន្ទះ​បាញ់​អាច​និង​រត់​ឆ្លង​កាត់​ស្មា​ ចុះ​មក​តា​ម​រាង​កាយ​ផ្នែក​ខាង​ណា​មួយ​ឆ្លង​កាត់​ជើង​ហើយ​បុក​ចុះ​ទៅ​រក​ផែន​ដី​។​ តាម​ពិ​ត​រន្ទះបាញ់​ពុំ​មែន​បាញ់​​ប្រហា​រាង​កាយ​មនុស្ស​ដោយ​ផ្ទាល់​ទេ ​គ្រាន់​តែ​វា​ខ្ចី​រាង​កាយ​មនុស្ស​ចំលង​ចរន្ត​​អគ្កីសនី​ដ៏​ខ្លាំង​ក្លា​ទៅ​កាន់​ផែន​ដី​ប៉ុណ្ណោះ​។ ក្នុង​ពេល​វា​ឆ្លង​កាត់​រាង​កាយ​មនុស្ស​​ថាម​ពល​អគ្កីសនី​ដ៏​ច្រើន​លើស​លប់​និង​ធ្វើ​អោយ​មនុស្ស​ឈឺ​ចាប់​រង​រ​បួស​រ​លាក​ខ្លោច​ស្បែក​​ ​និង​ធ្វើ​អោយ​ភ័យ​រហូត​ដល់​គាំង​ស្មារតី​បាន​។ តែ​ក្នុង​រយះ​ពេល​ខ្លី​​ថាម​ពល​អគ្កីសនី​នៃ​រន្ទះ​បាញ់​ទាំង​មូល​នេះ​និង​រត់​ទៅ​ក្នុងផែន​ដី​អស់​។ ពេល​នោះ​​ប្រសិន​បើ​សំណាង​ល្អ​វា​មិន​ឆ្លង​កាត់​បេះដូង​និង​គ្រោង​ឆ្អឹង​ខ្នង​ទេ ​វា​និង​មិន​ធ្វើ​​អោយ​ជន​​រង​គ្រោះ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​នោះ​ទេ​។ តែ​បើ​វា​ឆ្លង​កាត់​បេះដូង​វា​​រមែង​ធ្វើ​អោយ​ជន​រង​គ្រោះ​ស្លាប់​ជានិច្ច​ ព្រោះ​ថា​ ថាម​ពល​ដ៏​មហា​សាល​នេះ​បាន​
​កំទេច​បេះដូង​រឺ​ធ្វើ​អោយ​បេះដូង​គាំង​ឈប់​ដើរ​។​ករណី​របស់​លោក​ រ៉យ​ សាល់​លី​វ៉ែ​ន​ ដែល​ត្រូវ​រន្ទះ​បាញ់​ជា​ច្រើន​ដង​តែ​លោក​​នៅ​តែ​មិន​ស្លាប់​នោះ​​គឺ​មក​ពី​លោក​សំណាង​ល្អ​ត្រូវ​ចរន្ត​បាញ់​មិន​រត់​ឆ្លង​កាត់​​បេះដូង​ ឬ ​ទ្រនុង​ឆ្អឹង​ខ្នង​នេះ​ទេ។

No comments:

Post a Comment