Sunday, May 16, 2010

ថ្ងៃបុណ្យចំរើនព្រះជនព្រះមហាក្សត្យនៅខេត្តព្រះសីហនុ

ថ្ងៃបុណ្យចំរើនព្រះជនព្រះមហាក្សត្យនៅ
ខេត្តព្រះសីហនុ
អានជាភាសារអង់គ្លេស់នៅcambodia1.wordpress.com

បញ្ចេញយោបល់

ខេត្តព្រះសីហនុក្លាយជារាជធានីរបស់ប្រទេសកម្ពុជារាល់ពេលឈប់សំរាក។វាក្លាយជារឿងប្រពៃណី

មួយទៅហើយដែលមានរាប់ពាន់គ្រួសារធ្វើដំនើរមកពីក្រុងភ្នំពេញដើម្បីមកកំសាន្តនៅទីតាមឆ្នេសមុទ្រ

នាថ្ងៃលំហែកាយ។

តែនៅតែមិនទាន់គ្រប់គ្រាន់សំរាប់ទីក្រុងដ៏ក្មេងខ្ចីនេះ នៅតាមដងវិថីពោពេញដោយរថយន្តទំនើបៗ

ដោយដាក់ស្លាកលេខភ្នំពេញគ្រប់ទីកន្លែង។ខុសពីរដូវក្តៅដែលមានភ្ញៀវទេសចរណ៏អន្តរជាតិ​ ខេត្តព្រះ

សីហនុត្រូវបានទទួលការទស្សនាពីសំណាក់ភ្ញៀវទេសចរណ៏មកពីលោកខាងលិច។

ឆ្នេអូឈើទាលត្រូវបានពោពេញដោយមនុស្សម្នារជាច្រើនដែលមកជាគ្រួសារខ្មែរ។ពួកគេស្នាក់នៅពី២

ទៅ៣ថ្ងៃនៅទីនោះមុននិងត្រលប់ទៅក្រុងភ្នំពេញវិញដើម្បីបន្តរជីវិតដ៏រវល់នៅទីក្រុងទៀត។ប្រជាជនខ្មែរ

មិនសូវគិសូញសាញច្រើនដូចពួកបរទេសទេពួកគេអាចសំរាក់នៅតាមឆ្នេសមុទ្រដោយមិញចាំបាច់ជូល

ផ្ទះសំណាក់រឺសណ្ធាគារ តង់កៅសូរគឺគ្របគ្រាន់អោយពួកគេសំរាក់ហើយពូកគេអាចចំអិនអាហារនិង

នៅទីនោះបាននិងរាំលេងយ៉ាងសប្បាយដែលធ្វើអោយអាហារដែលពួកគេចំអិនឆ្ងាញ់ជាងទៅហូប

អាហារនៅភោជនីយដ្ឋានថ្លៃដែលមីនុយសរសេរសុទ្ធតែអក្សរបារាំងនោះទៅទៀត។

ការរាំរែកគឺជាផ្នែកមួយនៃការធ្វើដំនើរ។កាំជ្រួចផាវធ្វើអោយលាន់សូរគ្រប់ទីកន្លែងពេញមួយយប់។ជា

អកុសល ពួកគេមិនទាន់យល់ច្បាស់ពីអនាម័យដូចដែលយើងបានឃើញមានសំរាមជាច្រើននៅតាម

ឆ្នេជាផស្តុតាង។យើងអាចឃើញក្មេងៗចោលសំរាមទៅក្នុងសមុទ្រនៅមុខឪពុកម្ដាយរបស់ពួកគេហើយ

ធ្វើអោយជនបរទេសខ្លះមានការមិនសប្បាយចិត្ត។

ឥឡូវនេះខេត្តព្រះសីហនុក្លាយជាកន្លែងពេញនិយមសំរាប់ប្រជាជនដែលរស់នៅក្រុងភ្នំពេញ​ វាជាដំនឹង

ល្អពិសេសសំរាប់សេដ្ឋកិច្ចក្នុងតំបន់។ក្នុងពេលដ៏ដែលនេះវាធ្វើអោយឃើញនូវមុខរបស់ជនជាតិខ្មែរនៅ

ក្នុងទីក្រុងដែលពោពេញទៅដោយបារាំង។ដោយបន្ទិចម្ដងបន្ទិចម្ដងអជីវកម្មខ្លះត្រូវបានរកស៊ីផ្ដាច់មុខ

ដោយជនបរទេសដែលដាក់យីហោជាភាសារអង់គ្លេសនិងបារាំងហើយពួកគេអាចនិងអោយជំរើសដល់

ជនជាតិខ្មែរ និងអាចមានឈ្មោះស្របច្បាប់ជាម្ចាស់នៅក្នុងប្រទេស។

អ្នកមិនអាចរកឃើញហ្វុនខ្មែរយូនីកូដតាមកំព្យូទ័រមួយនៅតាមហាងកាហ្វេអ៊ីនធើនែតទេ។ពួកគេរៀប

ចំសំរាប់តែជនបរទេស។

មតិខ្លះគិតថាយើងគួរបន្ថែមនូវជីវិតបែបជាប្រពៃណីវប្បធម៍ខ្មែរដូចជាហើយយ៉ាងណាមិញបណ្ណាគារ

រោងកុន ក្លិបកំសាន្តផ្សេងៗគួរតែមានដើម្បីជាចំនែកមួយនៃទីក្រុង,​ ជាពិសេសគិតដល់បញ្ហារយុវជននៅ

ក្នុងតំបន់។

​​​​​​​​​​​​​​ អត្ថបទដោយ: លោកឪពុក​ អាល់បេរ៉ូ (Albeiro )​

បកប្រែដោយ: វិបុត្រ




No comments:

Post a Comment